Banner advertisement

សមត្ថកិច្ចចាប់ខ្លួនជនជាតិចិនករណីកាន់កាប់អាវុធដោយខុសច្បាប់

10-Apr-2025 2:41 PM

កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបំពេញបេសកកម្មត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅលើផ្លូវជាងលីមចាស់ ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។ 

កងកម្លាំងបានឈប់ត្រួតពិនិត្យរថយន្តម៉ាក MUSTANG ពណ៌ក្រហម ស្លាកលេខ កម្ពុជា CHH.NA.9 ដែលបើកបរ​ដោយជនជាតិចិន ១នាក់បានរកឃើញ៖
 • អាវុធ ០១ដើម ម៉ាក ZORAKI លេខសម្គាល់ 2914-TD
 • បង់ ០១ និងគ្រាប់ចំនួន ១២គ្រាប់
 • គ្រឿងញៀនមួយចំនួន នៅក្នុងកាបូប
ជនសង្ស័យត្រូវបានយកមកសួរនាំ និងស្រាវជ្រាវជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ហើយស្នើបញ្ជូនសុំនុំរឿងទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ។ 
អត្តសញ្ញាណជនសង្ស័យ៖
 • ឈ្មោះ: SHI DENG FENG
 • ភេទ: ប្រុស
 • អាយុ: ៣៦ឆ្នាំ
 • ជនជាតិ: ចិន
 • លិខិតឆ្លងដែន: មិននៅជាប់ខ្លួន
 • ទីលំនៅបច្ចុប្បន្ន: ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។ 


ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមប្រជាពលរដ្ឋជួយសហការជូនដំណឹងអំពីអាវុធខុសច្បាប់ ឬសកម្មភាពបង្កគ្រោះថ្នាក់ ដល់សមត្ថកិច្ចទាន់ពេលវេលា ដើម្បីការពារ សុវត្ថិភាពសាធារណៈ ៕

អត្ថបទដែលទាក់ទង