Banner advertisement

ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិនប្រកាសគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោ

19-Apr-2025 8:23 AM

ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា ខណៈព្រែកជីកមួយនេះនឹងបម្រើការដឹកជញ្ជូនផ្លូវទឹកនៅកម្ពុជានាពេលអនាគត នោះ។ ការប្រកាសនេះ​ ក្នុងកិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ស៊ីជីនពីង នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នេះ។


ឯកឧត្តម ស៊ី ជីនពីង បានបញ្ជាក់ថា​ ភាគីចិនគាំទ្រចំពោះព្រែកជីកហ្វូណនតេជោដែលកម្ពុជាកំពុងដំណេីរការសាងសង់។ ហេីយភាគីចិនគាំទ្រចំពោះគំនិតផ្តួចផ្តេីម​ ឬក៏ការសាងសង់របស់កម្ពុជានៅព្រែកជីកហ្វូណនតេជោ។

ឯកឧត្តម ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា​ ចិន​និងកម្ពុជាពង្រឹងទំនាក់ទំនងបន្ថែមទៀតទាំងក្របខណ្ឌបក្ស​ ទាំងក្របខណ្ឌរដ្ឋាភិបាល។

សម្តេចតេជោបានបញ្ជាក់ថា​ ដំណេីរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង គឺមានអត្ថន័យធំធេងណាស់​ ជាពិសេសនៅពេលដែលពិភពលោកស្ថិរនៅក្នុងស្ថានភាពមួយឈានទៅរកសង្គ្រាមពាណិជ្ជកម្មបណ្តេីរៗ។ 

សម្តេចតេជោបានបន្តថា​ វត្តមានរបស់ឯកឧត្តម ស៊ី ជីនពីង​ បានបង្ហាញពីំណងមិត្តភាពជាប្រពៃណីដ៏រឹងមាំ​ ពង្រឹងមិត្តភាពដែកថែប​ លេីកម្ពស់រវាងស្ថាប័នរដ្ឋនិងរដ្ឋ​រវាងបក្សនិងបក្សកាន់តែជិតស្និទ្ធមួយកម្រិតថែមទៀត។ 

ជាមួយគ្នានេះ​ សម្តេចតេជោក៏បានស្នេីភាគីចិនបន្តការគាំទ្រការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា។

អត្ថបទដែលទាក់ទង