Banner advertisement

ក្មេងប្រុស ០៣នាក់ រងរបួសពេញខ្លួន​ក្រោយយកពូថៅដៃដំទៅ​លើគ្រាប់បេបណ្តាលអោយផ្ទុះ

19-Apr-2025 8:27 AM

ក្មេងប្រុសចំនួន ០៣នាក់ បានរងរបួសពេញខ្លួន​ក្រោយយកពូថៅដៃដំទៅ​លើគ្រាប់បេបណ្តាលអោយផ្ទុះ នៅចំណុចក្រុមទី៧ ភូមិប៉ៃឡាំ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៥និង២០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។


ក្មេងរងគ្រោះទាំង ៣នាក់ មានដូចជា
ទី ១-ឈ្មោះ ថា សម្បត្តិភេទប្រុស អាយុ១៧ឆ្នាំ ,ទី ២-ឈ្មោះ វន   រស្មី ភេទប្រុស អាយុ១៤ឆ្នាំ ,ទី ៣-ឈ្មោះ វន វាសនា ភេទប្រុស អាយុ១២ឆ្នាំ ទាំង៣នាក់មានទីលំនៅភូមិប៉ៃឡាំ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង (រងរបួសស្រាល) ក្រោយពួកគេយកពូថៅទៅដំលេីគ្រាប់ប្រភេទបេ ៤០ បណ្តាលអោយផ្ទុះឡើង។

អត្ថបទដែលទាក់ទង