ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ភេទប្រុស ជនជាតិហាន (Han) កើតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៣ មានស្រុកកំណើតហ្វូពីង (Fuping) ខេត្តស្រានស៊ី (Shaanxi) ប្រទេសចិន។
ឯកឧត្តមបានចាប់ផ្តើមធ្វើការនៅខែមករា ឆ្នាំ១៩៦៩ ហើយបានចូលជាសមាជិកនៃបក្សកុម្មុយនីស្តចិននៅខែមករា ឆ្នាំ១៩៧៤។ ឯកឧត្តមបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃសាកលវិទ្យាល័យ Tsinghua ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកច្បាប់។
បច្ចុប្បន្ន ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) កាន់តំណែងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន។