Banner advertisement

ព្រះមហាក្សត្រ ប្រទានគ្រឿងឥស្សរិយយស មហាកណ្ឋាភ័ណ្ឌឯករាជ្យជាតិព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្តម ស៊ី ជីនពីង

19-Apr-2025 8:24 AM

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះមរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានសវនាការជូនឯកឧត្តម ស៊ី ជីនពីង ( XI JINPING ) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះទីនាំងទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំងនៅរសៀលថ្ងៃទី១៧ ខែមេសា នេះ ។


មុនព្រះរាជសវនាការ មានការផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៍ ហើយព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទានគ្រឿងឥស្សរិយយស មហាកណ្ឋាភ័ណ្ឌឯករាជ្យជាតិព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្តម ស៊ី ជីនពីង។


តាមកម្មវិធី បន្ទាប់ពីព្រះរាជសវនាការចប់ ឯកឧត្តម ស៊ី ជីនពីង អញ្ជើញជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។ បន្ទាប់ពីជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន រួច ឯកឧត្តម ស៊ី ជីនពីង អញ្ជើញចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ។ បន្ទាប់ពីប្រជុំទ្វេភាគីចប់ នឹងមានពិធីចុះហត្ថលេខា។

អត្ថបទដែលទាក់ទង