Banner advertisement

ករណីចោរនិនចារគាស់ផ្ទះយកគ្រឿងអលង្ការនៅក្នុងបុរីជីបម៉ុងលេន ! តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យ និងគូកន ពីបទលួចមានស្ងានទម្ងន់ទោស

19-Apr-2025 9:00 PM

ភ្នំពេញ ៖ ករណីចោរនិនចារជនជាតិចិនចូលគាស់ផ្ទះយកទ្រព្យសម្បត្តិមានតម្លៃនៅក្នុងបុរីជីបម៉ុងលេន កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ចំថ្ងៃបុណ្យចូលឆ្នាំខ្មែរថ្ងៃទី១ ត្រូវបានតុលាការចោទប្រកាន់គូកន ពីបទ លួចមានស្ងានទម្ងន់ទោស។


អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ នេះថា ៖ ចំពោះករណីនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ និងគូកន ពីបទ លួចមានស្ងានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចបុរីជីបម៉ុងលេន ផ្ទះវីឡាលេខ២៩ ផ្លូវJ01 ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ តាមមាត្រា៣៥៣ និង៣៥៧ នៃក្រមព្រហ្មទណ្ឌ។


សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចច្ចជំនាញនគរបាលខណ្ឌសែនសុខ បង្ក្រាបករណីចោរនិនចា ជាជនជាតិចិន ជំនាញគាស់ផ្ទះ នៅចំណុចបុរីជីបម៉ុងលេន ផ្ទះវីឡាលេខ២៩ ផ្លូវJ01 ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានដកហូតគ្រឿងអលង្ការមានតម្លៃមួយចំនួន។

អត្ថបទដែលទាក់ទង