Banner advertisement

ចាប់ខ្លួនស្ថាបនិក​ក្រុមហ៊ុន​វិនិយោគ​ដីធ្លីម្នាក់បោកលុយប្រជាពលរដ្ឋជាង២ពាន់នាក់ប្រមាណ ១៦លានដុល្លារ

21-Apr-2025 11:40 PM

ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ដែលជាស្ថាបនិក​ក្រុមហ៊ុន​វិនិយោគ​ដីធ្លីនៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នេះ បន្ទាប់ពី​ប្រជាពលរដ្ឋបានឡោមព័ន្ធផ្ទះបុរសម្នាក់នេះ ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 


ការដែលប្រជាពលរដ្ឋបាននាំគ្នាឡោមព័ន្ធផ្ទះបុរសម្នាក់នេះ ដោយសារតែគេមិនព្រមដោះស្រាយ និងមិនព្រមប្រគល់លុយ​ដែលយកពីប្រជាពលរដ្ឋប្រមាណ ១៦លានដុល្លារឲ្យមកប្រជាពលរដ្ឋវិញ ដោយគេចវេសរហូត។ ហេតុនេះហើយទើ់បប្រជាពល​រដ្ឋនាំគ្នាមកឡោមព័ន្ធផ្ទះតែម្តង។

ប្រជាពលរដ្ឋដែលចាញ់បោកមានចំនួនប្រមាណជាង ២ពាន់នាក់។

បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូនខ្លួនបុរសម្នាក់នេះទៅ​កាន់ស្នង​ការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

អត្ថបទដែលទាក់ទង