Banner advertisement

ចាប់ខ្លួនបុរសម្នាក់រហ័សនាម «ធីដៃមួយពាន់» ដែលតែងតែបន្លំលួចលុយតាមផ្ទះយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ​

21-Apr-2025 11:45 PM

ដោយមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង​០៣៖៤៨នាទី​ទៀបភ្លឺ លោកឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋានទទួលផែនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដែលមានលោកវរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ ជានាយការិយាល័យនឹងមានការចូលរួមពីលោក​វរសេនីយ៍ទោ​ ប៊ុត​ សុីម៉េង​ ជានាយការិយាល័យបានដឹកនាំកម្លាំងជំនាញ ធ្វេីការឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំនុចមុខផ្ទះសំណាក់​ លក្ខណ៍ប៊ូទិច ផ្លូវលេខ១៣២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។


ជនសង្ស័យឈ្មោះ​ ប៊ុន​ ធី​ ហៅធីដៃមួយពាន់ អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅបន្ទប់ជួលមិនចាំលេខ (ម្តុំផ្សារទួលគោក) ផ្លូវមិនចាំលេខ  សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សម្ភារដកហូតមាន ម៉ូតូម៉ាកហុងដាស្កុបពី​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1LM-3496 (របស់ជនសង្ស័យធ្វេីសកម្មភាព)។ 
ដែលនៅថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ២០២៥​ វេលាម៉ោង១៧៖២៦នាទី​ បានចូលបន្លំលួចលុយពីស្រ្តីម្នាក់បានសម្រេចនៅក្នុងផ្ទះលេខ៤៨០​ ផ្លូវលេខ២៣០​ ក្នុងសង្កាត់ផ្សារដេីមគរ​ ខណ្ឌទួលគោក។

បច្ចុប្បន្ន​កម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដេីម្បីធ្វេីការសាកសួរ​តាមនីតិវិធី​ នឹងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕

អត្ថបទដែលទាក់ទង